ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្ត៣គ្រឿងបុកគ្នា​ នៅចំណោតពេជ្រនិល​ស្លាប់២នាក់​ របួស៥នាក់

ខេត្តកំពង់ស្ពឺ  ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ​ ដោយរថយន្ត៣គ្រឿងបុកគ្នានៅផ្លូវចំណោតពេជ្រនិលចន្លោះគីឡូម៉ែត្រ១០៤-១០៥ ម្តុំកន្លែងតាំងរូបដាយនរ័ស៊រ នាវេលាម៉ោង១រសៀលថ្ងៃ២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ។ សមត្ថកិច្ច​បញ្ជាក់ថា​ ក្នុងនោះមានរថយន្តដឹកថ្មមួយគ្រឿង រថយន្តបាឡែនមួយគ្រឿងនិងរថយន្តហាយឡិនឌរ័មួយគ្រឿង។ តាមរបាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន​ បង្ហាញថា​ មានមនុស្ស២នាក់បានស្លាប់និង៥នាក់ទៀតរងរបួស។ ក្រោយកើតហេតុចរាចរណ៍តាមផ្លូវចំណុចនោះបានកកស្ទះ សមត្ថកិច្ចកំពុងអន្តរាគមន៍ ៕