ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួចប្រព្រឹត្តហិង្សា នៅស្រុកមេសាង ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៦និង៥០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយ លោកវរសេនីយ៏ត្រី កែប រតនា មេបញ្ជាការស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ បាន រដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ឃាត់ខ្លួននៅចំណុចភូមិចុងទួល ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (ពីបទលួចប្រព្រឹត្តហិង្សា) កាលពីវេលាម៉ោង ១និង១៦នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ ៨ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

-ជនរងគ្រោះចំនួន ២នាក់(ប្តី ប្រពន្ធ) ៖ ទី១.ឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់ Pass app និងប្រពន្ធឈ្មោះ ជ សុវណ្ណឌី អាយុ២២ឆ្នាំ មុខរបរ មេផ្ទះ អ្នកទាំងពីរមានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យចំនួន ០២នាក់ទៀត ៖ ទី១.មិនស្គាល់អត្តសញ្ញាណ មានភិនភាគមាឌធំ កម្ពស់ប្រហែល ១.៨០ម៉ែត្រ សម្បុរ ស ពាក់អាវយឺតខ្មៅដៃខ្លី ពាក់អាវធំពណ៌ខ្មៅពីក្រៅ មានមួកគ្របពីលើ។ និងទី២.ឈ្មោះ សាវណ្ណ ដាវីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាបក្សពួកមិនបានចូលរួមធ្វើសកម្មភាព)។

ចំពោះសម្ភារបាត់បង់ ៖ ១.ផាស្អាប់(Pass app) ចំនួន១គ្រឿង ពណ៌ស គ្មានស្លាកលេខ។ ២.កាបូបលុយ ចំនួន១ ក្នុងកាបូបលុយមាន ទូរស័ព្ទចំនួន២គ្រឿង និងប្រាក់ចំនួន ៥ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។