ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់សម្រាចចិត្តចងកសម្លាប់ខ្លួន ដោយសារតែមានជម្ងឺប្រចាំកាយមើលមិនជា

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលអោយស្លាប់បុរសម្នាក់ឈ្មោះ ជា ស៊ត អាយុ៧២ឆ្នាំ ជាជនជាតិខ្មែរ ឋានៈ មេភូមិ ត្រពាំងសំរោង ឃុំលង្វែក បានយកខ្សែគោមកចងក ភ្ចាប់ទៅនឹងដើមស្វាយខាងក្រោយផ្ទះ។មូលហេតុដោយសារជនរងគ្រោះតូចចិត្តនឹងខ្លួនមានជម្ងឺប្រចាំកាយមើលមិនជា(មានជម្ងឺច្រើនមុខ)លុះដល់ម៉ោងកើតហេតុខាងលើក៏ប្រទះឃើញជនរងចងកសម្លាប់ខ្លួននៅនិងដើមស្វាយតែម្តង៕