ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីបុណ្យអកអំបុក និងសំពះព្រះខែ នៅវត្តយាយទេព ស្ថិតក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ដោយសារប្រទេសយេីងមានសុខសន្តិភាពពេញលេញ និង ការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្របាន បង្ករលក្ខណៈអោយប្រជាពលរដ្ឋបានរស់នៅដោយភាពសុខសាន្ត និង មានឱកាសធ្វេីបុណ្យ
ទានដេីរលេងកំសាន្តសប្បាយរីករាយជួបជុំបងប្អូនក្នុងថ្ងៃបុណ្យប្រពៃណីខ្មែរផ្សេងៗ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបាន ប្រារព្ធពិធី អកអំបុកសំពះព្រះខែនៅ វត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាយប់ថ្ងៃចន្ទទី១៥កើត ថ្ងៃពេញបូរមី ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង លោកជំទាវឈឹម ស្រីមុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋយ៉ាងច្រេីកុះករ។

នៅក្នុងពិធីនោះបានរៀបចំកម្មវិធីលំដាប់លំដោយតាមបែបប្រពៃណីព្រះពុទ្ធសាសនានិងមានអុជទៀនផ្សងទឹកភ្លៀងតំណាងអោយក្រុងស្រុកទាំង៨ បាញ់កាំជ្រូច បង្ហោះគោម សំដែងក្បាច់គុនល្បុក្កតោ និងប្រជាពលរដ្ឋរាំលេងកំសាន្តផងដែរ ៕