ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជេីញចុះត្រួតពិនិត្យកងកម្លាំងជាក់ស្តែងចេញល្បាតការពារសន្តិសុខ

ខេត្តតាកែវ៖ នៅយប់ថ្ងៃសុក្រ ១២កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជេីញចុះត្រួតពិនិត្យកងកម្លាំងជាក់ស្តែង និងដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសទៅលេីកងកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំងប្រចាំបញ្ជាក្នុងស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាកងកម្លាំងនៅគ្រប់បណ្តា អធិដ្ឋាននគរបាលស្រុក ក្រុង ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលេី២៤ម៉ោង និងចេញល្បាត ចល័ត ក្នុងភូមិសាស្រ្តដែលស្មុគស្មាញ គោលដៅសំខាន់ៗទីកន្លែងងាយរងគ្រោះដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈនិងសុត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ខួបលេីកទី៦៦ ថ្ងៃទី៩វិច្ឆិកា ២០១៩ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះផងដែរ៕