ព័ត៌មានក្នុងប្រទេស

នារីបុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពីបទ​ រំលោភ​លើ​ទំនុក​ចិត្ត​ គេង​បន្លំ​យកលុយ​ក្រុមហ៊ុន​

ខេត្តកោះកុង៖​ នៅ​ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​
វេលាម៉ោង​ ៨.០​០​ នាទីព្រឹក​ កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ដាំ​ ចរិយា​ ហៅ​ ស្រី​ល័ក្ខ​ ភេទស្រី​ អាយុ​ ២១​ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ មង្គល​រស្មី​រតនៈ​ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ គេង​បន្លំ​យកលុយ​ក្រុមហ៊ុន​ ចំនួន​ ១៤,៤៨០​ ដុល្លារ​ កាលពី​ថ្ងៃទី​ ០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ។
ករណីនេះ​កម្លាំងយេីង​កំពុង​សាក​សួរ​ និង​បំពេញ​សំណុំ​រឿង​ចាត់​ការ​តាម​និតិវិធី​ច្បាប់​។