ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីក្រុងពាលី សុំទឹក សុំដី សុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីប្រារព្ធពិធីហូបអំបុក និង បុណ្យឯករាជ្យជាតិថ្ងៃ ៩ វិច្ឆិកា

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រារព្ធពិធី ក្រុងពាលីសុំទឹកសុំដី សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងពិធី ហូបអំបុក និងបុណ្យឯករាជ្យជាតិថ្ងៃ ៩ វិច្ឆិកា នៅសួនច្បារសម្ដេចជាស៊ីមនៅថ្ងែស្អែកនេះ។

ពិធីក្រុងពាលីសុំទឹក សុំដី សុំសេចក្តីសុខ សេចក្តីចម្រើន នេះគឺធ្វើដើម្បី សុំឱ្យទេវតា នៅក្នុងទឹកដីនៃខេត្តព្រៃវែង តាមបីបាច់ថែរក្សា បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងទាំងអស់នៅក្នុងខេត្តព្រៃវែង ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើនក្នុងឱកាសបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងពិធីអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ នាពេលខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តព្រៃវែងបានរៀបស្តង់ ដាក់អំបុកសម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តព្រៃវែងហូបអំបុក សន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ៕