រដ្ឋបាលរាជធានី-ខេត្ត

វេទិការសាធារណៈ និងផ្សព្វផ្សាយភាពការណ៏ថ្មីៗ នៅកម្ពុជារបស់ក្រុមការងារថ្នាក់ជាតិចុះជួយ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ

កណ្ដាល៖ បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងសង្កាត់តាខ្មៅរួមមាន៖ការងារសណ្តាប់ធ្នាប់សាធារណៈ ការកកស្ទះចររាចរណ៏ ការស្នើរសុំដាក់ប្រព័ន្ឋលូ ប្រព័ន្ឋទឹកស្អាត បង្គោលភ្លើងអគ្គីសនី រួមនឹងការស្នើសុំផ្លូវ និងជួសជុលផ្លូវមួយចំនួនក្នុងសង្កាត់តាខ្មៅ ត្រូវបានអាជ្ញាធរសង្កាត់តាខ្មៅទទួលយកមកដោះស្រាយ និងចុះសិក្សាផ្ទាល់ជាក់ស្តែងដើម្បីជាដំណោះស្រាយ អោយសមស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងវេទិការសាធារណៈ និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗនៅកម្ពុជា របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់តាខ្មៅ មានប្រសាសន៏ថា ក្នុងនាមអាជ្ញាធរខេត្ត ក្រុង ក៏ដូចជាសង្កាត់ គឺខិតខំណាស់ដើម្បីធ្វើការដោះស្រាយចំពោះបញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ និងសូមអោយមានការយោគយល់ ព្រោះការដោះស្រាយរបស់អាជ្ញាធរយើង គឺដោះស្រាយកន្លែងណាដែលមានអាទិភាពមុន បន្ទាប់មកយើងដោះស្រាយបន្តៗទៀត ហើយកន្លងឯកឧត្តមអភិបាលខេត្តក៏បានស្នើអោយសង្កាត់ធ្វើយ៉ាងណាត្រូវដាក់ប្រព័ន្ឋលូ នៅគ្រប់ផ្លូវទាំងអស់ មុននឹងចាប់ផ្តើមធ្វើផ្លូវបេតុង បន្ទាប់ពីដាក់ប្រព័ន្ឋលូហើយ ទើបអាជ្ញាធរខេត្ត ឫក្រុង ចុះសិក្សាបន្តទៀតមុននឹងធ្វើផ្លូវបេតុង។
បន្ទាប់មកលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ក៏បានផ្សព្ធផ្សាយសភាពការណ៍ថ្មីៗ នៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់តាខ្មៅ អោយបានជ្រាបថា៖ ចំពោះផែនការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក គឺជាគម្រោងនៃចលនាឧទ្ទាមសុទ្ធសាធ ដែលនាំទៅដល់ការបំផ្លាញ សុខសន្តិភាព ការបែកបាក់ជាតិ និងអាចបង្កនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ មិនអាចប៉ាន់ស្មានបានចំពោះជាតិ និងប្រជាជនយើង ទង្វើក្បត់ជាតិបែបនេះពិតជាមិនអាចអត់អោនអោយបានទេ និងត្រូវតែអនុវត្តតាមច្បាប់ជាធរមាន។
លោកជំទាវអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា៖ចំពោះទណ្ឌិត សម រង្ស៊ី បានប្រមាថមាក់ងាយ អង្គព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិយើង និងទាមទារអោយព្រះអង្គដាក់រាជ្យ ទាំងនេះគឺអំពើរំលោភច្បាប់រដ្ឋធម្មនុញ្ញ ហើយក៏បានអំពាវនាវអោយកងទ័ព ផ្តាច់ខ្លួនដើម្បីប្រឆាំងនិងរាជរដ្ឋាភិបាល ញុះញង់អោយប្រជាពលរដ្ឋបះបោលផ្តូលរំលំរាជរដ្ឋាភិបាល ដែលនេះបើតាមច្បាប់ជាអំពើឧបឃាត ដែលបទល្មើសនេះត្រូវផ្តន្ទាទោសជាប់គុកមិនតិចជាង១៥ឆ្នាំ។
លោកជំទាវក៏បានអំពាវនាវ សូមអោយប្រជាពលរដ្ឋកុំទៅចូលរួមក្នុងសកម្មភាពណាមួយនៃផែនការនេះ ដោយជំនួសមកវិញដោយការចូលរួមពិសាអំបុកអោយបានគ្រប់ៗគ្នានៅថ្ងៃទី៩ ខែវិច្ជិកា ដើម្បីរួមគ្នាថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ។