ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃអង្គារ៍៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិជូនដល់គ្រប់ផែនជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីយកទៅអនុវត្ត ព្រមទាំងបានដាក់បទបញ្ជាអោយកងកម្លាំងនគរបាលទាំងអស់
គ្រប់អង្គភាពត្រូវតែមានមុខ១០០%ហើយនៅកន្លែង២៤/២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ។ជាពិសេសត្រៀមកម្លាំងការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។ធ្វើយ៉ាងណាកុំអោយចាញ់ល្បិចកលពួុកឧទ្ទាមក្រៅច្បាប់ដែលតែងតែបង្ករចលនាល្បិចកលច្រើនលើកច្រើនសារ
បង្ករភាពអសន្តិសុខ និងល្បិចកលផ្សេងៗ បំផ្លិចបំផ្លា
ញ់សុខដុមរមនារបស់ប្រជាពលរដ្ឋ ។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីគណៈស្នងការ លោកនាយការិយាល័យជំនាញលោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពី លោកអធិការអធិការរងទទួុលសន្តិសុខនៃអធិការនគរបាលក្រុងស្រុក ទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១សង្កាត់ដែលបាន
ចូលរួមសរុបចំនួន១០៨នាក់ ៕