ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្ដីពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ ២០២០ របស់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរជំនាញ

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបើកកិច្ចប្រជុំស្ដីពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរជំនាញ ក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំដំណើរការក្រោមអធិបតីលោកស្រី ស៊ែម សុធីវីរ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី មន្ត្រីជំនាញរបស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត សមាសភាពចូលរួមសរុប ៤៥នាក់ ៕