ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក អាំ សុគន្ឋ អភិបាលរងស្រុកកំពង់ត្រឡាច បានអំពាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំ សែប សូមចូលរួមថែរក្សាសុខសន្តិភាព

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអាទិត្យ ៧កេីត ខែកត្តិក ឆ្នាំ កុរ ឯកស័ក ពុទ្ឋសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក អាំ សុគន្ឋ អភិបាលរងស្រុកកំពង់ត្រឡាច បានផ្សព្វផ្សាយនិងអំពាវនាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំ សែបសូមចូលរួមថែរក្សាសុខសន្តិភាពនិងគោរពច្បាប់រដ្ធធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងការផ្សព្វផ្សាយនោះក៏មានការអញ្ជេីញចូលរួមពី សមាជិក សមាជិកា ក្រុមការងារឃុំសែប មានចំនួន ៧៤ នាក់ ស្រី ៤ នាក់។

នៅក្នុងនោះដែរលោក អាំ សុគន្ឋ បានផ្តាំផ្ញេីរអោយអាជ្ញាធរ និង ប្រជាពលរដ្ឋ ចូលរួមរក្សាសុខសន្តិភាព ស្ថិរភាព អោយបានគង់វង្ស និងប្រឆាំងដាច់ខាតរាល់ឧបាយកលដែលពួកអគតិមួយចំនួនចង់ផ្តួលរំលំរាជរដ្ធាភិបាលស្របច្បាប់ ជាពិសេសគឺទណ្ឌិត សម រង្ស៊ី ដែលមានបំណងអាក្រក់ចង់បំផ្លិតបំផ្លាញសុខសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន ៕