ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃ អាទិត្យ ៧ កើត ខែ កក្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ០៣ ខែ វិច្ឆកា ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៣០ នាទី នៅចន្លោះគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិតក្នុងភូមិសាស្រ្ត ភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកហុងដា Zomer ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-7147 បើកបរដោយឈ្មោះ ផា ស៊ីថា ភេទ ប្រុស ឆ្នាំកំណើត ១៩៩០ រួមដំណើរដោយ ឈ្មោះ ប៉ក់ គឹមសួរ ភេទ ប្រុស ឆ្នាំកំណើត ១៩៨២ រស់នៅភូមិ តាសុខ ឃុំសែប ស្រុកកំពង់ត្រឡាចបើកបរពីត្បូងទៅជើង និងរថយន្តម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-5892។ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកបរក្នុងដំណើរច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ បុរសម្នាក់ របួសធ្ងន់ បុរសម្នាក់ និងបង្កការខូចរថយន្ត ០១ គ្រឿង (ស្រាល) ខូចម៉ូតូ ០១ គ្រឿង (ធ្ងន់)៕