ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកែប អញ្ជើញចូលរួម និងចាត់តាំងកំលាំងនគរបាលខេត្ត រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបើកបវេសនកាលឆ្នាំថ្មី គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ

ខេត្តកែប៖ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ព្រឹកថ្ងៃសុក្រ ៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួម និងចាត់តាំងកំលាំងនគរបាលគ្រប់អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកែប ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបេីកបវេសនកាល ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ទូទាំងខេត្ត សរុបចំនួន២៤កន្លែង ដែលមានថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សប្រមាណ៧,៨៧៧នាក់ ស្រីប្រមាណ៣,០៨៧នាក់ និមន្ត អញ្ជើញចូលរួមផងដែរ។
ពិធីខាងលើគណអធិបតីបានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យកូនៗ សិស្សានុសិស្សគ្រប់អាយុបានចូលរៀនគ្រប់គ្នា លោកគ្រូ អ្នកគ្រូរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយះការខិតខំប្រឹងប្រែង អភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យមានចំណេះដឹងទូលំទូលាយ អភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត៕