ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចឃាត់ខ្លួនជនជាតិអង់គ្លេសករណីបង្កហិង្សាដោយចេតនា

សៀមរាប ៖ នាវេលាម៉ោងប្រហែល ០១ៈ៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅលើផ្លូវមាត់លូ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានធ្វើសកម្មភាពយកដបស្រាវាយទៅលើជនរងគ្រោះ ត្រូវចំថ្ពាល់ខាងស្តាំ និងស្មារខាងស្តាំ បណ្តាលឲ្យបែកហូរឈាម ត្រូវបានសមត្ថកិច្ចយើងជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។

ជនសង្ស័យឈ្មោះ DOWNER JARED MARTIN ភេទ ប្រុស កើតថ្ងៃទី ៣០-០៨-១៩៨៩ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥៣៧៦៤០២២២ មុខរបរ គ្មាន ស្នាក់នៅសណ្ឋាគារ Siem Reap Chilled Backpacker ភូមិ វត្តបូព៌ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប(មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ អឿត សំណាង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់រ៉ឺម៉កម៉ូតូកង់បី ទីលំនៅភូមិ ជ្រាវ សង្កាត់ ជ្រាវ ក្រុង/ខេត្តសៀមរាប។

បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីបន្ត៕