ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្កកណ្តាលប្រគល់ថវិកាសមាគមមិត្តនគរបាលជូនគ្រួសារមន្រ្តី២រូប

កណ្ដាលៈ នៅព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងលោកវរសេនីយ៍ឯក ម៉ាន់ គីមឡេង នាយការិយាល័យបុគ្គលិក និងសហការីបានប្រគល់ថវិកាសមាគមមិត្តនគរបាលជូនគ្រួសារសពមន្រ្តីនគរបាលចូលនិវត្តន៍ និងមន្ត្រីជាជនពិការ១រូបផងដែ ។
លោកវរសេនីយ៍ឯក សេង គឹមឃន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ថវិកាដែលគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្កកណ្តាល ប្រគល់ជូនគ្រួសារមន្រ្ដី២រូប ទី១-សពលោកអនុសេនីយ៍ត្រី សួន វុទ្ធី អត្តលេខ៤០៧៨២ មន្រ្តីបម្រើការងារ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដែលទទួលមរណភាព កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយជំងឺថ្លើម ទទួលបានប្រាក់ចំនួន៦,០០០,០០០រៀល និងទី២-ប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ទោ ដួង សំអន អត្តលេខ២០៨៥១ អតីតមន្រ្តីការិយាល័យបុគ្គលិក បានចូលជាសមាជិកជនពិការ ក្នុងខែមីនា ឆ្នាំ២០១៩ ទទួលបានទឹក ប្រាក់ចំនួន៦,០០០,០០០រៀល សរុបថវិកាទាំងអស់មានចំនួន ១២,០០០,០០០រៀល ៕