ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន ចំនួន០៣ករណី និងបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បន្តបើកកិច្ចសហប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន ចំនួន០៣ករណីដោយប្រើវិធានញុះញង់ វិធានរដ្ឋបាលចំហ និងអនុវត្តដីកា បន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ៖

១- ឈ្មោះ អុន យូអាយ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម

២-ឈ្មោះ ណុះ សឹកគ្រីយ៉ា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

៣-ឈ្មោះ ម៉ាត់ រ៉នី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

៤-ឈ្មោះ សុខ សាឡះ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

៥-ឈ្មោះ ហ៊ុន សេងហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (មុខសញ្ញាមានដីកាលេខ៤៩៥៤ ចេញដោយលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម)

៦-ឈ្មោះ សុផល ទីវ៉ូ ហៅបូក ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

៧-ឈ្មោះ ហាក់ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

៨-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃវែង

៩-ឈ្មោះ ជឿន ភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

និងរឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ២២កញ្ចប់ ម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។