ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន ពង្រឹង​​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ក្នុង​ពេល​គោរព​ទង់ជាតិ

ខេត្តប៉ៃលិន៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ លោកឧត្តមសេនីយ៍ទោ  សេង សុគន្ធ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ​ ក្រោម​ឱវាទ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ គោរព​ទង់ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​បន្ទាប់​ពីអ្នក​បញ្ជា​កង​ជួរ​ឡើង​គោរព​រាយការណ៍​អំពី​សភាពការណ៍​ សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​ នៅ​គ្រប់​បណ្តា​អធិការដ្ឋាន​នគរបាល​ ស្រុក​ ក្រុង​ រួច​មក​ លោក​ ឧត្តមសេនីយ៍ទោ សេង សុគន្ធ​ ស្នងការខេត្តប៉ៃលិន​ បាន​ណែនាំ​ ក្រើនរំលឹក​ដាស់តឿនដល់កងកម្លាំង​ ឲ្យពង្រឹង​អំពី​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ លេខៈ​០០៦​បប​ជ​ និងអោយកងកម្លាំង​ហ្វឹកហាត់របៀបមុនពេលគោរពទងជាតិ។​

​ថ្លែង​ក្នុង​ពិធី​គោរព​ទង់ជាតិ​នោះ​ដែរ​ លោកឧត្តមសេនីយ៍ទោ  ស្នងការ ​បាន​​ផ្តាំផ្ញើ​ដល់កម្លាំង​អោយយក​ចិត្តទុកដាក់​បំពេញភារកិច្ច​​ ការ​ថែរក្សា​ កា​ពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ជា​ពិសេស​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ខេត្ត​ទាំងមូល។

ក្នុងឱកាសនោះ​ដែរ ​លោកឧត្តមសេនីយ៍ទោ  សេង សុគន្ធ ស្នងការនៃស្នងការនគរបាលខេត្តប៉ៃលិនបានថ្លែងអំណរគុណចំពោះអស់លោកលោកស្រី ដែលបានចូលរួមបំពេញបេសកកម្ម ក្នុងឱកាសបុណ្យកឋិនទានតាមវត្តអារាមនិងមូលដ្ឋានទូទាំងខេត្តប៉ៃលិនដែលទើបបានបញ្ចប់ថ្មីៗនេះ ទទួលបានលទ្ធផលល្អគាប់ប្រសើរជោគជ័យល្អបំផុតស្ដែងចេញមកពីការគោរពវិន័យ តាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួល ខុសត្រូវ គ្រប់បណ្តាគោលដៅសំខាន់ៗ ដែលបងប្អូនឈរជើងប្រចាំការណ៍ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រៀបចំសម្រួលចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលរួមទស្សនា កម្សាន្តកម្មវិធីសប្បាយភាព ដោយបញ្ជៀសការកកស្ទះចរាចរណ៍បាន និងថ្លែងអំណរគុណចំពោះលោកនាយការិយាល័យ លោក លោកស្រី នាយរងការិយាល័យ នាយ នាយរងផ្នែកមន្ត្រីនគរបាលគ្រប់ផែនអង្គភាព និងក្រុង-ស្រុក ដែលបានចូលរួមខិតខំប្រឹងប្រែង បំពេញភារកិច្ចតាមកិច្ចការជំនាញ នីមួយៗចំណុះអោយផែនការងារធនធានមនុស្ស ក្នុងរយៈពេលកន្លងមក ដែលទទួលបានលទ្ធផលល្អជូនអង្គភាព ។  លោកស្នងការក៏បានក្រើនរំលឹកដល់អស់លោកនាយការិយាល័យ ដោយពង្រឹងត្រួតពិនិត្យរបៀបរបបការងារតាមផ្នែកជំនាញនីមួយៗ និងគ្រប់គ្រងមន្ត្រីក្រោមឱវាទ របស់ខ្លួនត្រួតពិនិត្យបញ្ជីវត្តមាន របស់មន្ត្រី ក្នុងការអនុវត្តកិច្ចការងារជាប្រចាំថ្ងៃ ។