រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលស្រុកកំពង់ត្រឡាច បានបើកវគ្គផ្សព្វផ្សាយអនុក្រិត្យលេខ ៥៦ និងលេខ ៤៣ អ.ន.ក្រ របស់រាជដ្ឋាភិបាល ស្តីពីការតម្លើថាន្តរៈស័កជូនមន្ត្រីរាជការសុីវិល និងគ្រូបង្រៀន

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១កើត ខែកក្តិកឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ រដ្ឋបាលស្រុកកំពង់ត្រឡាច បានបើកវគ្គផ្សព្វផ្សាយអនុក្រិត្យលេខ៥៦និងលេខ៤៣អ-ន-ក្រ របស់រាជដ្ឋាភិបាល ស្តីពីការតម្លើថាន្តរៈស័កជូនមន្ត្រីរាជការសុីវិលនិងគ្រូបង្រៀន។

ពិធីនេះប្រព្រឹត្តទៅក្រោមមអធិបតីលោក ខេន ផល្លី ប្រធានមន្ទីរមុខងារសារធាណៈខេត្តកំពង់ឆ្នាំង និងលោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច លោក វេង សុភី ប្រធានការិយាល័យអប់រំស្រុកកំពង់ត្រឡាច និងមានវត្តមានចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរមុខងាសាធារណៈខេត្ត លោកអភិបាល អភិបាលរងស្រុក លោកគ្រូអ្នកគ្រូមកពីសាលាគោលដៅទាំអស់ក្នុងស្រុក សរុបមានចំនូន ៧០ នាក់ ៕