ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនបរទេសម្នាក់បានស្លាប់ដោយសារជម្ងឺគ្រុនឈាម

សៀមរាប ៖ វេលាម៉ោង ០១:៥០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប ស្ថិតនៅក្នុង ភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាបជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះ ឈ្មោះ QIU MINGKANG ភេទ ប្រុស កើតថ្ងៃទី ២៨-០៦-១៩៨៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EB៨៤៦៩៥៩៩ មុខរបរ លក់ដូរ ស្នាក់នៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានអោយដឹងថា នាវេលាម៉ោង ២២ៈ៤០នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៩ ជនរងគ្រោះត្រូវបានបញ្ជូនពីគ្លីនិក ទេវិន ខេត្តបន្ទាយមានជ័យ តាមរថយន្តសង្គ្រោះបន្ទាន់ មកកាន់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប តែដោយសភាពជំងឺធ្ងន់ធ្ងរពេក នាវេលាម៉ោង ០១ៈ៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានស្លាប់។

ផ្អែកតាមការ​ស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជម្ងឺគ្រុនឈាម។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕