ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាល​ខេត្តកំពត​ បាន​ដឹកនាំ​ក្រុម​កម្លាំង​ជំនាញ​ចុះ​បំពេញបែបបទ​ និង​ចែក​សន្លឹក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ សៀវភៅ​ស្នាក់​នៅ​​ ជូនប្រជាពលរដ្ឋ

ខេត្តកំពត​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ បាន​ដឹកនាំ​ក្រុម​កម្លាំង​ជំនាញ​ផ្នែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ចុះ​បំពេញបែបបទ​ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​បាន​ចុះ​ចែក​សន្លឹក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ សៀវភៅ​ស្នាក់​នៅ​​តាម​ខ្នង​ផ្ទះ​ស្ថិត​នៅ​​​​​​ ស្រុក​ឈូក​ ស្រុក​អង្គរជ័យ​ ស្រុក​ដងទង់​ ស្រុក​បន្ទាយ​មាស​ ស្រុក​កំពង់​ត្រាច​ ​​និង​ក្រុងកំពត​ នា​ថ្ងៃ​ចន្ទ​ ៨រោច​ខែ​អស្សុជ​​​ ឆ្នាំកុរ​ ឯក​ស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២១​ខែ​ តុលា​​​ ឆ្នាំ​២០១៩៕