ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពីបទ រក្សាទុក ជួញដូរចាត់ចែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប ៖ ថ្ងៃសៅរ៍ ០៦រោច ខែអស្សុជឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង០៧:០០ នាទី កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាប បទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតក្នុង ភូមិ នគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។

ក្នុងប្រតិបត្តិការនេះ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីន ចំនួន ០១កញ្ចប់ ស្មើ នឹងទំងន់ ០,១ ក្រាម (ទាំងសំបក)និង ទូរស័ព្ទដៃ ចំនួន ០២គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕