ស្នងការនគរបាលខេត្តកណ្តាលចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកឯកឧត្តមបណ្ឌិតម៉ៅភិរុណអភិបាលខេត្តកណ្ដល
កណ្តាល៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រីស្នងការរង និងនាយការិយាល័យជំនាញ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា គ្រុយ ឃីម ត្រូវជាម្ដាយក្មេក ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ឧបាសិកា គ្រុយ យីម ត្រូវជាម្តាយក្មេកឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង00និង៣០នាទី រំលងអធ្រាត ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ ។ សពឧបាសិកាគ្រុយ ឃីម ត្រូវបានតម្កល់ ទុកធ្វើបុណ្យទក្ខិណានុប្បទាន ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅគេហដ្ឋានផ្ទះលេខ២០ ផ្លូវលេខ១០ បុរីពិភពថ្មីទួលសង្កែ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធាទីភ្នំពេញ។
សពឧបាសិកា គ្រុយ ឃីម នឹងត្រូវដង្ហែទៅកាន់ឈាបនដ្ឋានវត្តខេមវន្ត័ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីប្រារព្ធពិធីបញ្ចុះសព តាមប្រពៃណីជាតិ និង ព្រះពុទ្ធសាសនា នៅថ្ងៃព្រហស្បតិ៍ ៤រោច
ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៦:00នាទីព្រឹក ដោយធ្វើដំណើរចេញពីគេហដ្ឋានតម្កល់សពខាងលើ ៕