ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកណ្តាលចូលរួមរំលែក​ទុក្ខ​និងគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកឯកឧត្តមបណ្ឌិតម៉ៅភិរុណអភិបាលខេត្តកណ្ដល

កណ្តាល៖​ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០​១៩​ នេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន​ដឹកនាំលោក-លោកស្រីស្នងការរង និងនាយ​កា​រិយាល័យជំនាញ អញ្ជើញចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំ​ និងគោរពវិញ្ញាណក្ខន្ធ ឧបាសិកា គ្រុយ ឃីម ត្រូវជាម្ដាយក្មេក​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល​។
​ ឧបាសិកា គ្រុយ យីម ត្រូវជាម្តាយក្មេកឯកឧត្តម​ បណ្ឌិត​ ម៉ៅ​ ភិរុណ​ បានទទួលមរណភាព​កាលពី ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា​ឆ្នាំ២០១៩ វេលាម៉ោង00និង៣០នាទី រំលងអធ្រាត ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ ។ សពឧបាសិកាគ្រុយ ឃីម ត្រូវបានតម្កល់ ទុកធ្វើបុណ្យទក្ខិណានុប្បទាន ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅគេហដ្ឋានផ្ទះលេខ២០ ផ្លូវលេខ១០​ បុរីពិភពថ្មីទួលសង្កែ ភូមិទួលគោក សង្កាត់ទួល​សង្កែ ខណ្ឌឬស្សីកែវ រាជធាទីភ្នំពេញ។
​ សពឧបាសិកា គ្រុយ ឃីម នឹងត្រូវដង្ហែទៅកាន់ឈាបនដ្ឋានវត្តខេមវន្ត័ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីប្រារព្ធពិធីបញ្ចុះសព តាមប្រពៃណីជាតិ និង ព្រះពុទ្ធសាសនា នៅថ្ងៃព្រហស្បតិ៍ ៤រោច
ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៦:00នាទីព្រឹក ដោយធ្វើដំណើរចេញពីគេហដ្ឋានតម្កល់សពខាងលើ ៕