ព័ត៌មានក្នុងប្រទេស

ប្រជាពលរដ្ឋក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រគល់អាវុធកែច្នៃ ប្រភេទ (កាប៊ីន) ចំនួន ១៨ដើម ជូនដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ

ខេត្តព្រះវិហារ ៖ ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីព្រឹក លោកវរសេនីយ៍ទោ រឹទ្ធ សូណា អធិការស្រុកត្បែងមានជ័យ បានអោយដឹងថា ៖​ នៅចំណុចភូមិសាស្រ្ត ភូមិអូកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានការប្រគល់អាវុធកែច្នៃ ប្រភេទ (កាប៊ីន) របស់ប្រជាពលរដ្ឋ ចំនួន ១៨ដើម ជូនដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដើម្បីរក្សាទុក ។ ការប្រគល់អាវុធកែច្នៃនេះ គឺជាលើកទី០២ ហើយ បន្ទាប់ពីមានការប្រគល់លើកទី០១ នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យកន្លងទៅ ដែលវាជាស្មារតីនឹករលឹករបស់ប្រជាពលរដ្ឋ ក្រោយពីមានការចង្អុលបង្ហាញ និងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងផ្ដោតសំខាន់លើការប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ក្នុងនោះសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យ ក៏បានធ្វើពិធី សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យពួកគាត់បញ្ឈប់ប្រើប្រាស់អាវុធកែច្នៃ ក៏ដូចជាអាវុធស្វ័យប្រវត្តិតទៅទៀត ពីព្រោះកាលណាប្រើប្រាស់របស់ទាំងនេះគឺជាការខុសច្បាប់ផងដែរ ។