ព័ត៌មានក្នុងប្រទេស

មន្ត្រីនគរបាល​២៥​រូប​ ត្រូវបានប្រកាស​តាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ​នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​

ខេត្តកោះកុង៖​ នៅព្រឹក​ថ្ងៃទី​១៤​ ខែ​តុលា​​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៏​ត្រី​ គង់​ យ៉ាន​ ស្នងការរង​ ទទួល​ផែន​ការងារ​ធនធាន​មនុស្ស​ តំណាង​ឯកឧត្តម​ស្នងការ​ បានចូលរួម​ ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាល​ “ កម្រិតបឋមវិជ្ជាជីវៈនគរបាល​ “​ និងប្រកាស​តាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ​កម្ពុជា​ ជំនាន់​ទី​ ១៣ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ថោង​ សំអាត​​ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​នៅសាលានគរបាលជាតិភូមិភាគ​ ៣​ ។
បច្ចុប្បន្ន​ មន្ត្រីនគរបាលទាំង​ ២៥​រូប​ បានធ្វេីដំណេីរមក​ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ដោយសុវត្ថិភាព​ ។