ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អញ្ជើញចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អញ្ជើញចូលរួម ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ អង្គពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អង្គភាព ពន្ធនាគារខេត្ត រដ្ឋបាល ក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង យុវជន សសយក ៕