ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ខួប៧ ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ខេត្តពោធិ៍សាត់៖​ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត បានដឹកនាំ លោក លោកស្រីគណៈស្នងការ លោកអនុប្រធានផែនការងារ ជំនាញគ្រប់រូប លោក លោកស្រីនាយការិយាល័យជំនាញគ្រប់ផែនការងារ ជំនាញ។ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងប្រដាប់អាវុធទាំង៣
លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់ខួប៧ ឆ្នាំ នៃការយាងសោយទិវង្គតព្រះអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០១៩) នៅមុខទីលានសួនច្បារ
មុខសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ២ រោច ខែអស្សុជឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១៩។
តាំងនាមថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជារាស្ត្រទូទាំងប្រទេស ដោយឡែក នៅខេត្តពោធិ៍សាត់ ជាកូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា ជួយបីបាច់ថែរក្សាសូមឱ្យប្រទេសកម្ពុជាទទួលបាន សុខសន្តិភាព វិបុលភាព មានការអភិវឌ្ឍន៍និងរីកចម្រើនជានិច្ចនិរន្តតរៀងទៅ៕