ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បន្ទាប់ពីស្រែកឡូឡារួច ក៏ជិះម៉ូតូទៅបាត់ តែពេលត្រឡប់មកវិញ បែជាជួបរឿងដែលស្មានមិនដល់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា  ឆ្នាំ២០១៩ វេលាម៉ោង ២២ម៉៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បានជិះម៉ូតូឌុបមិត្តភក្កិ០២នាក់ឈ្មោះ សាន ភេទ ប្រុស និង ឈ្មោះ សុខ លី ភេទ ប្រសុ  ចេញពីសង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ ត្រឡប់ទៅផ្ទះនៅភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ  រាជធានីភ្នំពេញ  ពេលទៅដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យឈ្មោះ តែម ស្រស់  ជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា  បានស្រែកឡូឡា  ហើយក៏បើកហួសម៉ូតូទៅផ្ទះរបស់មិត្តភក្កិឈ្មោះ សាន និង ឈ្មោះ សុខ លី  (ដែលនៅក្បែរផ្ទះជនសង្ស័យ)  បន្ទាប់មកជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បានជិះម៉ូតូម្នាក់ឯងត្រឡប់មកវិញស្រាប់តែជនសង្ស័យឈ្មោះ តែម ស្រស់  បានយកដាវកែច្នៃចំនួន០១ដើមកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បណ្តាលឲ្យរបួសចំកចំហៀងខាងឆ្វេង  ហើយអ្នកជិតខាងបានចូលទៅជួយឃាត់  ក្នុងពេលនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានទៅដល់ក៏នាំខ្លួនជនសង្ស័យឈ្មោះ តែម ស្រស់ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាត់ការតាមច្បាប់តែម្តង ចំនែកវត្ថុតាងចាប់យក ដាវកែច្នៃចំនួន ០១ដើម (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ តែម ស្រស់  ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕