ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តកែបបន្តពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាជន ក្នុងមូលដ្ឋានខេត្តកែប

ខេត្តកែប ៖ ដោយអនុវត្តន៍តាមគោលការណ៍ ផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គណ:បញ្ជាការឯកភាពខេត្ត និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ក្នុងគោលដៅដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាជនគ្រប់មូលដ្ឋានទូទាំងខេត្តកែប និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលកំពុងមានកំណើនឡើងជារៀងរាល់ថ្ងៃនៅតាមបណ្តាគោលដៅទេសចរណ៍ទាំង៥ឃុំ សង្កាត់ក្នុងខេត្ត។
ទន្ទឹមនោះជារៀងរាល់ថ្ងៃ និងយប់ នគរបាលខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានរៀបចំកំលាំងប្រចាំការ និងចេញល្បាតចល័តនៅក្នុងភូមិសាស្ត្រស្មុគស្មាញងាយរងគ្រោះបទល្មើសផ្សេងៗ នៅក្នុងខេត្ត និងបានសហការល្បាតជាមួយឃុំ សង្កាត់ជាប់ព្រំដែនគ្នាជាប្រចាំ។
ជាមួយគ្នានោះដែរនគរបាលយើងក៏បានរៀបចំ និងបំផុសប្រជាការពារនៅតាមភូមិទាំងអស់ក្នុងខេត្តឲ្យធ្វើសកម្មភាពជារៀងរាល់ថ្ងៃ,យប់ផងដែរ។
ដោយសារសកម្មភាពនេះធ្វើឲ្យយើងអាចបង្ការ ទប់ស្កាត់កាត់បន្ថយបទល្មើសផ្សេងៗបានដល់កំរិតទាបបំផុតនិងធ្វើឲ្យប្រជាជន និងភ្ញៀវទេសចរណ៍មានភាពកក់ក្តៅ មានទំនុកចិត្តមកលើកងកំលាំងសមត្ថកិច្ចយើងថែមទៀតផងដែរ៕