ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំង​នគរបាល​ ឃុំ​ ស្រុក​ ខេត្ត​កំពត​ បាន​​​ចុះ​រៀបចំ​សណ្ដាប់​ធ្នាប់​ តាម​ទីប្រជុំជន​ អនុវត្ត​ច្បាប់​ចរាចរណ៍​ និងចេញល្បាតតាមគោលដៅភូមិសាស្រ្តសំខាន់ៗ​

ខេត្តកំពត​៖​ ថ្ងៃ​អង្គារ​ ១០កេីត​ ខែ​អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កម្លាំង​នគរបាល​ ឃុំ​ ស្រុក​ ខេត្ត​កំពត​ បាន​​​ចុះ​រៀបចំ​សណ្ដាប់​ធ្នាប់​ តាម​ទីប្រជុំជន​ ការ​ពារ​តាម​ផ្សារ​ ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ចុះ​បំពេញ​បែបបទ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ចែក​សន្លឹក​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​ស្នាក់​នៅ​តាម​ខ្នង​ផ្ទះ​ និង​បានចេញល្បាតតាមគោលដៅភូមិសាស្រ្តសំខាន់ៗ​ ៕