ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ២នាក់​ ពីបទ​រំលោភលើសេចក្ដីទំនុក​ចិត្ត​

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ២នាក់​ ពីបទ​រំលោភលើសេចក្ដីទំនុក​ចិត្ត​ ៖
១-​ ឈ្មោះ​ ហែម សំណាង ភេទប្រុស​ អាយុ៣៣ឆ្នាំមានទីលំនៅភូមិព្រែកឬស្សី​ សង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល ។
២-​ ហៀម សីហា ភេទប្រុស​ អាយុ39ឆ្នាំ​ មានទីលំនៅភូមិត្រពាំងក្រពើ​ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ ។

ជនសង្ស័យទាំង​ ២នាក់បានយកកុំព្យុទ័រ​ (Laptop)
ចំនួន​ ២គ្រឿង របស់ជនរងគ្រោះឈ្មោះ​ ង៉ុយ ចាន់រស្មី
ភេទស្រី​ អាយុ​២៩ឆ្នាំ​ នៅចំណុចផ្ទះជនរងគ្រោះភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៩.០០នាទី ដោយសន្យាថានឹងយកទៅជួសជុលអោយជនរងគ្រោះប៉ុន្តែមិនឃើញយកកុំព្យូទ័រនោះមកវិញ។​ លុះដល់ថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ១១​.០០នាទី​ ជនសង្ស័យបានយកកុំព្យូទ័រទាំង​ ២គ្រឿងនេះទៅលក់អោយជាងជួសជុលកុំព្យូទ័រ ដែលមានទីតាំងនៅជិតចំណុចផ្សារឆ្នាំងស្ថិតក្នុងភូមិផ្សារឆ្នាំង​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ តែត្រូវជនរងគ្រោះទៅទាន់ ទើប​រាយការណ៍មកសមត្ថកិច្ចអោយធ្វេីការចាប់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងនិងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕