ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់

១-ឈ្មោះ លី ឌីណា ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៧ឆ្នាំ រស់នៅភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម

២-ឈ្មោះ ព្រន ធារិទ្ធ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២០ឆ្នាំ រស់នៅភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម

៣-ឈ្មោះ លី កុម៉ា ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៦ឆ្នាំ រស់នៅភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម

៤-ឈ្មោះ ហាន រីន ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនសង្ស័យទាំង០៤នាក់ខាងលើ បានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើសមត្ថកិច្ច បណ្តាលអោយរងរបួសលើសមត្ថកិច្ច ០១នាក់

៥- ឈ្មោះ ហឹម ហ៊ាន់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ ៣៤ឆ្នាំ រស់នៅភូមិត្រមួក ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

រឹបអូសវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ ,ទូរស័ព្ទចំនួន០១គ្រឿង,ដាវចំនួន០២ដើម ,កាំបិតផ្គាក់០២ដើម ,ដំបងឫស្សី១កំណាត់ ,ដំបងឈើ១កំណាត់, ឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់ និងសម្ភារវេចខ្ចប់មួយចំនួនទៀត ។