រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងបញ្ហាសណ្ដាប់ធ្នាប់និង ដីចំណីផ្លូវនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងអស់ដែលបានសាងសង់ ស្ដារ ថែទាំ ឬពង្រីករួចនាពេលកន្លងមក

រាជធានីភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងបញ្ហាសណ្ដាប់ធ្នាប់និង ដីចំណីផ្លូវនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងអស់ដែលបានសាងសង់ ស្ដារ ថែទាំ ឬពង្រីករួចនាពេលកន្លងមក។ កិច្ចប្រជុំមានគោលបំណងបង្ការ ទប់ស្កាត់ និងបញ្ចៀសបញ្ហាទាំងនេះនាថ្ងៃអនាគត ដោយបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងដីចំណីផ្លូវសាធារណៈនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទាំងអស់។ 

កិច្ចប្រជុំក៏មានការចូលរួមពីអស់លោក លោកស្រីជាអភិបាលរងរាជធានីភ្នំពេញ, អភិបាល អភិបាលរងខណ្ឌ, ប្រធាន, អនុប្រធានមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។