ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ១កើតខែអាស្សុជឆ្នាំកុរ ឯកស័ក .ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦ម៉៤០នាទី កម្លាំងនគរបាលប៉ុស្តិ៍​បឹងទំពន់ទី២ បានសហការជាមួយកម្លាំងសាលាសង្កាត់បឹងទំពន់ទី២ ចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ​២៦បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០៥នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែល​មាន​ឈ្មោះ ១-ឈ្មោះ សុខ ស្រីនាង ហៅកា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ​២៦បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ២-ឈ្មោះ រ៉ន សុខចិន្តា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខ្ចៅ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ​បេតុង សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ។ ៣-ឈ្មោះ តាន់ នី ហៅតឿ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។ ៤-ឈ្មោះ ងូយ ពិសី ហៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ៥-ឈ្មោះ សុខ ពេជ្រ ហៅថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតបានរួមមានក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន០៣ កញ្ចប់ថង់ (កញ្ចប់តូច០២,កញ្ចប់ធំ០១) និងម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៍ខ្មៅ លេខតួ003815 គ្មានស្លាកលេខ។ បច្ចុប្បន្ន​​ជន​សង្ស័យទាំង០៥នាក់ខាងលើត្រូវបានឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី។