ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចវាលពង្រោះ ឃុំសែប ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៤៥ នាទី មានករណីលង់ទឹក(ស្លាប់) នៅចំណុចវាលពង្រោះ ភូមិចំបក់ផ្អែម ឃុំសែប ស្រុកកំពង់ត្រឡាច។ បណ្ដាលឲ្យស្លាប់មនុស្ស០១ នាក់ ឈ្មោះ ហេង ឃាង ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាណុប ឃុំសែប។

មូលហេតុ៖ ជនរងគ្រោះទៅរកត្រីនៅចំណុចកើតហេតុខាងលើ និងមានអាការៈមិនស្រួលខ្លួនបណ្ដាលឲ្យធ្លាក់ទឹកលង់ស្លាប់៕