ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

ពិធីបង្សុលឧទ្ទិសកុសលជូនដល់យុទ្ធជន យុទ្ធនារីពលី បានលះបង់ជីវិតក្នុងសមរភូមិ​ ដោយបុព្វហេតុការពារជាតិមាតុភូមិ​ ក្នុងឱកាសបុណ្យកាន់បិណ្ឌ​និង ភ្ជុំបិណ្ឌ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង បានរៀបចំប្រារព្ធកម្មវិធីបង្សុលឧទ្ទិសកុសលជូនដល់យុទ្ធជន យុទ្ធនារីពលី បានលះបង់ជីវិតក្នុងសមរភូមិ​ ដោយបុព្វហេតុការពារជាតិមាតុភូមិ​ ក្នុងឱកាសបុណ្យកាន់បិណ្ឌ​និង ភ្ជុំបិណ្ឌ នៅវិមានរំលឹកគុណវិរៈយុទ្ទជនពលីខេត្តបាត់ដំបង (វិមានសពស្តូបមិត្តភាពកម្ពុជា វៀតណាម) ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ​ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និសិ្សត យុវជន បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។