ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកនឹងរទេះសេះ បណ្តាលអោយរងរបួសបាក់កជើង

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១៥នាទី នៅចំនុចភូមិព្រៃពោធិ ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរទេះសេះនឹងម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើត។ អ្នកបររទេះសេះឈ្មោះ ហ៊ួត ផល្លី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រៃពោធិ ឃុំរំលិច ស្រុកស៊ីធរកណ្តាល បានបររទេះសេះ មកដល់ចំនុចកើតហេតុក៏បត់ឆ្វេង បណ្តាលអោយម៉ូតូជិះពីក្រោយបុកចំ។

តាមប្រភពព័ត៌មានអោយដឹងថា ជនរងគ្រោះឈ្មោះ ញែម ម៉ៅ ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិប្រាសាទ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល រងរបួសបាក់កជើងខាងឆ្វេង ដែលជិះម៉ូតូពីខាងក្រោយ ប្តីជាអ្នកបើកបរឈ្មោះ យ៉ាន់ វេង អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានយកវត្ថុតាងម៉ូតូ និងរទេះសេះ ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរំលេចរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកអ្នករងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលគ្រូខ្មែរ៕