រដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្ត បានចូលរួមកាន់បិណ្ឌទី៧ នៅវត្តភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំស្រុក ឃុំ ប្រជាពលរដ្ឋក្នុងភូមិ ដើម្បីចូលរួមពិធីកាន់បិណ្ឌទី៧ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

ក្នុងពិធីនោះបាននាំយកតេយ្យវត្ថុ គ្រឿងឧបភោគ បច្ច័យកសាងវត្ត និងចង្ហាន់ ដើម្បីប្រគេនព្រះសង្ឃគង់នៅវត្តអលង្ការរាម ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។