ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ

ខេត្តកំពង់ធំ៖ ថ្ងៃ សុក្រ ០៧រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក
ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ខែ កញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ដោយមានការអញ្ជើញចូលរួម លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចូលរួមប្រមាណ ២៤៨ នាក់ស្រី ១៩ នាក់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានផ្សព្វផ្សាយសេចក្តី ដ៍ខ្ពស់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំ ។ ក្នុងនោះអស់លោក លោកស្រីថ្នាក់ដឹកនាំ ជាលោក នាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ ឃុំ សង្កាត់ ត្រូវបន្តធ្វើគំរូល្អក្នុងការដឹកនាំដល់មន្ត្រីក្រោមឱវាទ ចំពោះការបំពេញកិច្ចការងារជំនាញជាប្រចាំថ្ងៃ ការប្រចាំការនិងប្រចាំបញ្ជា រួមទាំងការបំពេញបេសកកម្មជាដើមពង្រឹងសមត្ថភាពជំនាញ វិធានជំនាញដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាពរបស់មុខសញ្ញាដែលអាចប្រព្រិត្តិបទល្មើសព្រហ្មទណ្ឌ
.បទល្មើសគ្រឿងញៀន ដើម្បីមានវិធានការបង្ការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា ត្រូវបន្តបែងចែកផ្លាស់ប្ដូរវេនប្រចាំការយាមល្បាតតាមបណ្ដាគោលសំខាន់ៗក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ដើម្បីធានាបានសន្តិសុខល្អ ជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរមនា ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានជំរុញដល់កម្លាំងប៉ុស្ដិ៍នគរបាលបង្កើនការផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលមានលក្ខណៈពិសេសទាំង ០៩ យ៉ាង ដើម្បីបញ្ជៀតការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋានដែលងាយរងគ្រោះក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ៕