រដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្ត ជំរុញដល់គណៈកម្មាការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត ត្រូវបង្កើនការអនុវត្តការងាររបស់ខ្លួននៅក្នុងមូលដ្ឋាន អោយបានត្រឹមត្រូវ

ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តផែនការសកម្មភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាត របស់ខេត្តប៉ៃលិន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បាន ជំរុញដល់សមាជិក សមាជិការគណៈកម្មាការផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទខេត្តទាំងអស់ ត្រូវបង្កើនការ អនុវត្ត ការងាររបស់ខ្លួននៅក្នុងមូលដ្ឋានអោយបានត្រឹមត្រូវ ច្បាស់លាស់ ប្រកប ដោយគុណភាពមានតម្លាភាព និងប្រសិទ្ធិភាព ស្របតាមគោល នយោ បាយ របស់ រាជ រដ្ឋាភិបាល ព្រោះថា៖ ការផ្គត់ផ្គង់ទឹក និងថែរក្សាសុខភាព អនាម័យពិតជាមានសារៈ សំខាន់ណាស់ចំពោះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន អោយកាន់ តែល្អប្រសើរ ជាពិសេសត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាពហូបស្អាត ផឹកស្អាត រស់នៅស្អាតក្នុង ជីវភាពប្រចាំថ្ងៃ និងត្រូវកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា អោយសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន សំរាប់ពង្រឹងយន្តការ អំពីការសំអាតអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយ ស្តង់ដា និង មាន គុ ណ ភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត ក៍បានស្នើដល់គ្រឹះស្ថានអប់រំនានា ទាំង រដ្ឋ និង ឯកជន ត្រូវយក ចិត្តទុកដាក់ សាងសង់សម្ភារៈទឹកស្អាត និងខិតខំអប់រំសិស្ស ឱ្យយល់ពីផលវិបាកនៃ ការ ខ្វះ អនាម័យនៅ តាម សាលា តាមគ្រួសារ ហើយគ្រប់ៗគ្រួសារត្រូវមានបង្គន់ អនាម័យ ដោយបញ្ឈប់ការ បន្ទោរបង់ពាស វាល ពាសកាល។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានណែនាំដល់ ប្រធាន-អនុប្រធានមន្ទីរ អភិបាលរងក្រុង/ស្រុក/ និងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងអស់ត្រូវមានឆន្ទៈ ធ្វើ ការងារ និង បង្កើន សមត្ថភាព ធ្វើជាគំរូដ៍ល្អ ដើម្បីអោយ កូនចៅ និងមន្រ្តីក្រោមឱវាទ គោរពស្រ លាញ់ និង ជាពិសេស ត្រូវបន្តសាមគ្គី ផ្ទៃ ក្នុងក្នុង អង្គភាពរបស់ខ្លួនអោយបានរឹងមាំ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយមាន ការ រីកចំរើនជា បន្ត បន្ទាប់។
សូមបញ្ជាក់ថា ការអនុវត្តផែនការសកម្មភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាត របស់ខេត្តប៉ៃលិននៅឆ្នាំ ២០១៩ នេះ ចំពោះការងារសាអាងត្រងទឹកភ្លៀង ៤ម៣របស់មន្ទីរអភិវឌ្ឍន៍ជនបទ បាន ២៥អាង លទ្ធផល សម្រេចបាន ១០០%  និងការងារជួសជុលអណ្តូងស្នប់ បាន ១០អណ្តូង លទ្ធផល   សម្រេចបាន ១០០%  ហើយបានបើកវគ្គបណ្តុះបណ្តាលថែទាំ បាន១ លើក ដោយឡែកចំពោះ ផែនការរបស់ ក្រសួង អភិវឌ្ឍន៍ជនបទ ការងារសាងសង់អណ្តូងស្នប់ afridev បាន ៦ អណ្តូង លទ្ធផល សម្រេចបាន ៥០%  និងការងារសាងសង់អាងត្រងទឹកភ្លៀង៤ម៣បាន១៨អាងលទ្ធផល សម្រេចបាន៣៨.៨%។