រដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំនៃអាជ្ញាធរខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្ត ទេពពោធិវង្ស នៃក្រុងសៀមរាប

សៀមរាប៖ ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរយើង ប្រារព្ធពិធីកាន់បិណ្ឌ ឬ(បិណ្ឌតូច)នៅតាមបណ្តាវត្តនានា ក្នុងព្រះរាជា ណាចក្រកម្ពុជា និយាយដោយឡែកថ្នាក់ដឹកនាំនៃអាជ្ញាធរខេត្តសៀមរាប បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៣ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្ត ទេពពោធិវង្ស សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំងសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការផងដែរ ។
លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើង ពីស្ថានភាពនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និង បន្តឲ្យមាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត នៃការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ នីតិកាលនៃរដ្ឋសភា ។ លោកជំទាវ ក៏បានគូសបញ្ជាក់ថា ទោះបីរបបដ៏សែនឈឺចាប់បាន កន្លងផុតទៅ៤០ឆ្នាំក៏ពិតមែន តែប្រជាពលរដ្ឋកម្ពុជា គឺបានចាក់ជាប់នៅក្នុងក្រអៅបេះដូងអស់មួយជីវិត ។ ម៉្យាងទៀតក៏ សូមឲ្យបងប្អូនសម្លឹងមើលវត្ថុតាងដែលជាសាកី្ស បានតំកល់ទុកនៅក្នុងទីវត្តទេពពោធិវង្សនេះស្រាប នូវអដ្ឋិធាតុនៃជនរង គ្រោះ ហើយពេលនេះក៏មានអង្គរការមួយបានធ្វើកំណាយ ស្វែងរកអដ្ឋិធាតុជនរងគ្រោះ នៅសេសសល់ក្នុងដីបរិវេណវត្ត ដើមី្បធ្វើការអភិរក្ស សម្រាប់បងប្អូនកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីរបបឧក្រិដ្ឋកម្ម ប៉ុល ពតនេះ ។ ក្រោយ ជ័យជំនះ៧មករា ១៩៧៩ និង គោលនយោបាយឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ គឺ ជាកត្តារួមផ្សំបន្ថែម ជម្រុញឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនេះវិស័យទេសចរណ៍គឺជាផ្នែកមួយនៃដង្ហើមសេដ្ឋកិច្ចជាតិ និងជាវិស័យសក្តានុពលមួយដ៏សំខាន់ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប រួមជាមួយនឹងការពឹងផ្អែកលើវិស័យកសិកម្ម ។ លោកជំទាវ យូ សុភា បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់បរលោកទៅហើយនោះ និង កម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាង ការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។
ក្នុងនោះឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តទេព្យពោធិវង្ស មាន អង្ករ ២៥០គក្រ មី ០៥កេស ទឹកក្រូច ១០កេស, ទឹកត្រី ០៤យួរ, ទឹកស៊ីអ៊ីវ ០៤យួរ, ទឹកសុទ្ធ ១០កេស, ត្រីខ ១កេស , ស្ករស ១០គក្រ និង ទឹកដោះគោ ០១កេស តែ៥កញ្ចប់ និង បច្ច័យចំនួន ២លានរៀល និង សីលវ័ន្ត សីលវន្តី ម្នាក់ៗក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរក៏មានការនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បងប្អូនជន រងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ក្រោយពីក្រុងការងារធ្វើកំណាយរកនូវអដ្ឋិធាតុនៃជនរងគ្រោះ ដែលត្រូវក្រុមឃាតករអាវខ្មៅយកមកកាប់សម្លាប់ចោលនៅក្នុងបរិវេណទីវត្តទេពពោធិវង្សនេះ ដើមី្បធ្វើការអភិរក្សវត្ថុតាងទាំងនេះ ក្នុងការបង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ សំខាន់សិស្ស និសិត្ស បានសិក្សាស្វែងយល់ទៀតផង ។ ក្នុងនោះដែរ ក៏មានការនិមន្តព្រះសង្ឃ ៦៩អង្គ ធ្វើពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ប្រជាពលរដ្ឋរងគ្រោះ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ៕