រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម អ៊ុក សារុន បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកា ជូន ឯកឧត្តម ស៊ីវ រុន ដែលកំពុងសម្រាកព្យាបាលជំងឺ

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃ​សៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង ក្រុមប្រឹក្សាស្រុកបរិបូណ៌ ចំនួន ០២រូប បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកា ផ្ទាល់ខ្លួន និងស្រុក ជូន ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានជូនពរអោយឯកឧត្តម ស៊ីវ រុន ឆាប់ជាសះស្បើយដូចដើមវិញ ដើម្បីបានមកបំពេញការងារវិញផងដែរ ក្នុងពេលនោះដែរ ឯកឧត្ដម ស៊ីវ រុន បានថ្លែងការអរគុណដល់ឯកឧត្ដម និងក្រុមប្រឹក្សាស្រុកទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលា អញ្ជើញមកសួរសុខទុក្ខរូបគាត់ក្នុងខណៈពេលដែលមានជំងឺនេះដែរ ៕