ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឪពុកតិរឆានចាប់រំលោភ កូនចុងត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៥៥នាទី សមត្ថកិច្ចបានទទួលទូរស័ព្ទរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ភូមិអន្លង់រាជ្យ ឃុំអន្លង់រាជ្យ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថាមានករណីរំលោភសេពសន្ទវៈ បង្កដោយឈ្មោៈ អ៊ឺម សុផាន់ណារឹទ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ត្រូវជាឪពុកចុង) បានចាប់រំលោភទៅលើកុមារីឈ្មោះ ទ.ស.ក ភេទស្រី អាយុ១៣ឆ្នាំ (ត្រូវជាកូនចុង) រស់នៅភូមិឃុំខាងលើដូចគ្នា ដោយមានការសង្ស័យពីម្តាយឈ្មោះ ផន សារ៉ឹម ភេទស្រី អាយុ៣៣ឆ្នាំ ឃើញកូនស្រីរបស់ខ្លួនមានអាការៈខុសពីធម្មតាមានការសង្ស័យ ក៏បានសួរនាំ កូនបានប្រាប់ថា ឪពុកចុងបានចាប់រំលោភ ពេលដែលទៅឆ្លុះត្រីជាមួយគ្នា នៅវាលស្រែខាងក្រោយផ្ទះនៅពេលយប់រហូតបានសម្រេច ពេលលឺកូនឆ្លើយប្រាប់ភ្លាម ម្តាយក៏បានប្តឹងរាយការណ៍មកសមត្ថកិច្ច។ ក្រោយទទូលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅអន្តរាគមន៍នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់  ៕