ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គីភ័យលេបត្របាក់ផ្ទះ ប្រជាពលរដ្ឋមួយខ្នងនៅស្រុកពាមរក៍

ខេត្តព្រៃវែង ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានកើតឡើងនៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី ត្រង់ចំណុចភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង ។ ករណីអគ្គីភ័យនេះបានឆាបឆេះផ្ទះរបស់ឈ្មោះ ធឿន ចាន់ណា ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពារក៍ ដែលផ្ទះមានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់អំពីឈើ សសរបេតុង ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង បណ្តាលអោយខូចខាតទាំងស្រុង រួមទាំងសម្ភារទាំងអស់  តែមិនបណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។ មូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍បាញ់ពន្លត់បានរលត់ចប់ជាស្ថាពរនៅវេលាម៉ោង ៥និង៤០នាទី ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ៕