ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ខឹងថៅកែរោងចក្របញ្ឈប់ពីការងារក្រោយមានទំនាស់គ្នាយកកាំបិតប៉័ងតោកាប់ទៅលើគូរទំនាស់ខ្លួនបណ្ដាលឲ្យរបួស២នាក់យ៉ាងដំណំ

កណ្ដាលៈ ជនសង្ស័យម្នាក់ ខឹងថៅកែរោងចក្របញ្ឈប់ពីការងារ បន្ទាប់ពីមានទំនាស់ជាមួយកម្មករដែលធ្វើការរោងចក្រដូចគ្នា មានចិត្តខឹងក៏យកកាំបិតប៉័ងតោកាប់ទៅលើគូរទំនាស់របស់ខ្លួន និងបន្តកាប់ទៅលើបុរសម្នាក់ទៀត ដែលមកជួយលើកជនរងគ្រោះចំនួន១កាំបិត បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ទទួលរងរបួសយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងវេលាម៉ោង១១និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រខេមអេភីអាយ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុន រាជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដូនអៀត ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ឆន ជ័ង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ(របួសខ្នងដេរចំនួន៤ថ្នេរ) និងទី
២-ឈ្មោះ សូត្រ ហ័ង ភេទប្រុស អាយុ
២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ
សួសនៃ ឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យនិងរងគ្រោះឈ្មោះ ឆន ជ័ង បានមានទំនាស់ជាមួយគ្នានៅក្នុងរោងចក្រ ក្រោយមក
ត្រូវបានរដ្ឋបាលរោងចក្របញ្ឈប់ជនសង្ស័យពីការងារ ទើបជនសង្ស័យមានចិត្តខឹង ។ លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះ ដោយយកកាំបិតប៉័ងតោមកជាមួយ រួចរងចាំជនរងគ្រោះហូប
បាយហើយ ក៏ចូលកាប់ជនរងគ្រោះចំនួន១កាំបិត ឃើញដូច្នោះ ជនរងគ្រោះម្នាក់ទៀតឈ្មោះ
សូត្រ ហ័ង រត់មកជួយលើកឈ្មោះ ឆន ជ័ង ឡើង ក៏ត្រូវជនសង្ស័យកាប់១កាំបិតទៀត ត្រូវត្រង់ក្បាល ហើយជិះម៉ូតូរត់គេចតែម្តង។ រហូតមកដល់ថ្ងៃទី១២ ខែឆ្នាំដដែល ជនរងគ្រោះបានមកបើកលុយក្នុងរោងចក្រ ភ្លាមនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះទាំង២នាក់ប្រាកដមែន បន្ទាប់ពីកាប់រួច ខ្លួនបានជិះម៉ូតូរត់គេច ដោយយកកាំបិតទៅបោះចោលក្នុងប្រឡាយទឹក ហើយជិះទៅផ្ទះបាត់ទៅ ៕