ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលាម៉ោង១៤និង៣០នាទី ចំណុចមុខផ្ទះឈ្មោះ នឹម មករា ស្ថិតក្នុងភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង លើផ្លូវកៅស៊ូ៣១០ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាស់គ្នា។ ដោយម៉ូតូម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD 0724 បើកបរដោយឈ្មោះ យូ ពន្លក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង រងរបួសធ្ងន់ បើកបរទិសដៅពីជើងទៅត្បូង។ អ្នករួមដំណើរឈ្មោះ ពៅ លី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រងរបួសស្រាល។

ចំណែករថយន្តម៉ាកហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 6033 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឯរថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង។

មូលហេតុមកពីម៉ូតូបើកបរទិសដៅពីជើងទៅត្បូងបានបត់ឆ្វេង ដល់ចិញ្ចើមថ្នល់បានឈប់ ក៏ត្រូវរថយន្តបើកបរយ៉ាងលឿនទិសដៅពីត្បូងទៅជើងបុកតែម្តង៕