រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង អញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកា ជូនឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កំពុងសំរាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម បានជូនពរអោយឯកឧត្តម ស៊ីវ រុន ឆាប់ជាសះស្បើយដូចដើមវិញ ៕