រដ្ឋបាលរាជធានី-ខេត្ត

លោក​ជំទាវ ប៊ន សុភី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ អញ្ជើញ​ចូលរួមកម្មវិធីដាក់បង្ហាញលេីដំណេីរការសាកល្បងគេហទំព័រ​ និង​ កម្មវិធីស្មាតហ្វូន​

ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ១២កេីត ខែ​ ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២​ រាជធានីភ្នំពេញ​ លោក​ជំទាវ ប៊ន សុភី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ អញ្ជើញ​ចូលរួមកម្មវិធីដាក់បង្ហាញលេីដំណេីរការសាកល្បងគេហទំព័រ​ និង​ កម្មវិធីស្មាតហ្វូន​ “NCCT PARTNER RESOURCES AND SERVICE REFERRALS “។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និង​ជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​ ដោយមានការសហការរវាង​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​ និង​ អង្គការដៃគូ​ អភិវឌ្ឍនានា​ មាន​ CHAB DAI , ERIKS , USAID ,WINROCK ។

អញ្ចេីញចូលរួមក្នុងកម្មវិធីនេះមាន​ ឯកឧត្តម​ លោកជំទាវ​ តំណាងក្រសួង​ ស្ថប័នគ.រ.ប.ជ​ / គ.ខ​ ប.ជ​ ទាំង២៥​ រាជធានី​ – ខេត្ត​ និង​ អង្គការជាតិ​ អន្តរជាតិជាដៃគូ។​

គោលបំណងចំបងនៃកម្មវិធីនេះគឺចង់បង្ខិតឲ្យកាន់តែជិតគ្នារវាងសេវាកម្មបំរេី​ប្រជាពលរដ្ឋ​ និង​សេវាកម្មទទួលបម្រេីដល់ ជនងាយរងគ្រោះ​ ឬរងគ្រោះ​ បានឆាប់រហ័ស​ និង​ទាន់ពេល​វេលា​ ៕