រដ្ឋបាលរាជធានី-ខេត្ត

សួរសុខទុក្ខ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ២១ គ្រួសារ

ខេត្តត្បូងឃ្មុំ : នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនៃអធិការ ដ្ឋាននគរបាលស្រុកតំបែរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេដា និងកម្លាំងអាវុធហត្ថស្រុក បានការពារសន្តិសុខ រក្សាសុវត្ថិភាពជូន ឯកឧត្តម នុត ចាន់សុខា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ។

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម    រុក្ខាប្រម៉ាញ់ និងនេសាទនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ លោក នាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈបក្សប្រជាជនស្រុកតំបែរ និងលោកអភិបាលរងស្រុក ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន ២១គ្រួសារ នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕