ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនជាតិចិនពាក់ព័ន្ធអំពើលួច

សៀមរាប ៖ នៅថ្ងៃទី០៥ ខែ កញា ឆ្នាំ២០១៩ពីម៉ោង១៨:០០ ថ្ងៃទី០៤ ខែ កញា ឆ្នាំ២០១៩ ដល់ម៉ោង០៦:០០នាទី ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចក្រុងសៀមរាបបានឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យឈ្មោះ​ LIWEIDONG
ភេទប្រុស​ អាយុ៥0ឆ្នាំ ជនជាតិចិន​ មុខរបរ បេីកបរឡាន មានទីលំនៅ​ ប្រទេសចិន​ពាក់ព័ន្ធនឹង បទអំពើលួច
(យកម៉ូតូនឹងរ៉ឺម៉ក) ។  តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រព្រឹត្តបទល្មើសជាច្រើនលើក: លេីកទី១​ នៅថ្ងៃទី​ ០៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ១៨​ :០០នាទី​ នៅចំនុចខាងកេីតផ្សារលេីធំថ្មី​ ទល់មុខហាង​ Brand Collection ភូមិចុងកៅស៊ូ​ សង្កាត់ស្លក្រា​ម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ បានលួចម៉ូតូ​ សណ្តោងរ៉ឺម៉ក ដែលចតទុកនៅមុខហាង​ដោយមាន
សោ​ម៉ូតូនៅជាមួយ។
ជនរងគ្រោះ​ឈ្មោះ​ សោម​ សុខគា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ មុខរ​បររត់រ៉ឺម៉ក​ ស្នាក់នៅបន្ទប់ជួលក្រោយហាង​ Brand Collection។  លេីកទី២​ នៅថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលាម៉ោង​០១​ នឹង​ ៣០នាទី​អាធ្រាត្រ​ នៅចំនុចក្រោយវត្តពោធិលង្កា​ ភូមិបឹងដូនប៉ា​ សង្កាត់ស្លរក្រា​ម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ បានលួចយករ៉ឺម៉ក​ ដែលចតទុកមុខផ្ទះ​ ហេីយយករ៉ឺម៉កដែលលួចបានកាលលេីកទី១​ មកប្តូរយករ៉ឺម៉កថ្មី។
ជនរងគ្រោះ​ឈ្មោះ​ ឆឹង​ សុគន់​ ភេទប្រុស​ អាយុ​៤៩ឆ្នាំ​ មុខរបរ​រត់រ៉ឺម៉ក​ មានទីលំនៅភូមិ​ បឹងដូនប៉ា​ សង្កាត់ស្លក្រា​ម​ ក្រុងសៀមរាប​ ខេត្តសៀមរាប។  រហូតដល់ថ្ងៃទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលាម៉ោង​១១​:៤០នាទី​ ឈ្មោះ​ ចាប​ វីរៈ​ ភេទប្រុស​ អាយុ​២៥ឆ្នំា​ មុខរបរ​ជាងផ្លាកយីហោ​ ត្រូវ​ជាកូនប្រសារ​ របស់ឈ្មោះ​ ឆឹង​ សុគន់​ បានឃេីញបុរស​ ជនជាតិ​ចិន​ ជិះម៉ូតូសណ្តោងរ៉ឺម៉ក​ ឪពុករបស់ខ្លួន​ ក្រោយមកខ្លួនទូរស័ព្ទប្រាប់ពុកក្មេក​ ហេីយជិះម៉ូតូតាមជនសង្ស័យ​ និងរាយការណ៍ជូនសមត្ថកិច្ច​ ឃាត់ខ្លួនយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានសារភាពថា​ ខ្លួន​ពិត​ជា​បាន​ ធ្វើ​សកម្មភាព​លួច​ យកម៉ូតូ​ និងរ៉ឺម៉ក​ ទាំង​២លេីកពិតមែន យោងតាមវត្ថុតាងដកហូតបាន ម៉ូតូ​១គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ឆ្នាំ​២០០៨​ ពណ៌ខ្មៅ​ ផ្លាកលេខសៀមរាប​ ១F ៩៩២៣ លេខតួ​និងលេខម៉ាស៊ីន​ ៨៣០០៧២៧​ និង​រ៉ឺម៉ក​ ពណ៌ស​ខៀវខ្ចី​ ១​ ព្រមទាំង​ រ៉ឺម៉ក​ ពណ៌ខ្មៅ​ ១។
សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមច្បាប់៕